អាជីវកម្មដឹកអាហារ កំពុងផ្ទុះ និងមានការប្រកួតប្រជែងខ្លាំង

អាជីវកម្មដឹកអាហារតាមអ៊ីនធឺណិត (online food delivery) នៅក្នុងប្រទេសថៃ ត្រូវបានគេសម្គាល់ឃើញថា មានការកើនឡើងយ៉ាងតិចពី ៣០ ទៅ ៤០ ភាគរយនៃការបញ្ជាទិញ បន្ទាប់ពីមានរលកទី២ នៃជំងឺរាតត្បាតកូវីដ១៩ បើប្រៀបធៀបនឹងរយៈពេលធម្មតា ជាពិសេសពីខេត្តដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង។